The University of Puthisastra (UP) is proud to announce that it is accepting applicants for entry in to the Associate Degree in Biomedical Equipment Technology (BMET).

Biomedical Equipment Technicians (BMETs) are able to Manage, Maintain and Repair all kinds of Medical Equipment found in medical facilities from very large hospitals right down to small clinics. Biomedical Equipment Technicians (BMETs) are essential in ensuring improved healthcare outcomes to patients, by ensuring that clinical staffs have access to functional medical equipment.

bmet-article

Before this course, in Cambodia there has been no education path for people to enter this profession. As a result, there is a great need throughout the entire country’s medical facilities for trained and skilled technicians.

Since 2013, with generous support from GE foundation, UP, in partnership with engineering world health has been training students from MOH hospitals to become Biomedical Equipment Technicians (BMETs). From December 2014, UP will offer this training to non-MOH and private students for the first time while still providing scholarship to MOH students.

ដំណើរការនៃការសង្គ្រោះជិវិតរបស់អ្នកជម្ងឺ គឺមិនអាចអាស្រ័យទៅលើតែសមត្ថភាពរបស់គ្រូពេទ្យជំនាញតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការជំនួយពីឧករណ៍សង្គ្រោះផងដែរ។ ឧករណ៍សង្គ្រោះហាក់បីដូចជា ជំនួយការយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់គ្រូពេទ្យ។ កាលបើ ឧករណ៍ទាំងនោះមានបញ្ហានោះ វាបណ្តាលឲ្យដំណើរការនៃការសង្គ្រោះមានភាពរអាក់រអួល ឬ ត្រូវបានបញ្ឈប់ទាំងស្រុងតែម្តង។ ជាលទ្ធផល វាអាចបង្កឲ្យអ្នកជម្ងឺបាត់បង់ជិវិត ក្នុងករណីដែលពួកគេត្រូវការឧបករណ៍សង្គ្រោះជាបន្ទាន់។ ជាក់ស្តែងនៅតាមមន្ទីរពេទ្យ ក្នុងប្រទេសកម្ពុជាពុំទាន់មានអ្នកជំនាញផ្នែកជួសជុលឧបករណ៍បរិក្ខាពេទ្យនៅឡើយទេ ដូច្នេះតម្រូវឲ្យជួលអ្នកជំនាញពីខាងក្រៅដែលត្រូវចំណាយលុយច្រើននិងពេលវេលាយូរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរួមសហការជាមួយ GE foundation និង EWH  បង្កើតឲ្យមានមុខវិជ្ជាថ្មីមួយដែលពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ មុខជំនាញនេះនឹងបណ្តុះបណ្តាល ឲ្យនិស្សិតចេះជួសជុល ថែទាំ និង គ្រប់គ្រង បរិក្ខាពេទ្យគ្រប់ប្រភេទ។ 

bmet-article

ហេតុអ្វីត្រូវសិក្សា ជំនាញអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ នៅ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ?
  • ជាមុខជំនាញថ្មីមួយពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
  • សិក្សាអំពី  ការជួសជុល ថែទាំង áž“áž·áž„ គ្រប់គ្រងឧបករណ៍បរិក្ខាពេទ្យគ្រប់ប្រភេទ។
  • សាស្ត្រាចារ្យទាំងជនជាតិខ្មែរនិងបរទេស មានជំនាញវិជ្ជាជីវៈច្បាស់លាស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលនិស្សិត។
  • កម្មវិធីសិក្សាស្របទៅតាមសាកលវិទ្យាល័យ Duke ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិច ដែលមានប្រវត្តិយូរឆ្នាំទៅលើជំនាញអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ។
  •  មានការទទួលស្គាល់ដោយក្រសួងសុខាភិបាល áž“áž·áž„ ក្រសួងអប់រំយុវវជននិងកីឡា
  • មានឧបករណ៍ទំនើបៗដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលនាំចូលមកពីបរទេស សម្រាប់និស្សិតអនុវត្ត។
  • មានឱកាសរកប្រាក់ចំណូលបានខ្ពស់នាពេលអនាគត។