Students who study Medical Doctor at University of Puthisastra are well trained on both theories and practice with lecturers in the laboratory, where modern equipment are equipped to strengthen students’ knowledge.

According to University’s policy, when students become sophomores, they are given opportunity to intern at provincial & municipal hospitals which are the hospital partners with University of Puthisastra. On 1st September 2015, seven medical students who were year-two and year-three students of University of Puthisastra took internship at Prey Veng hospital.
 
This internship program is talking 3 months from 1st September 2015 until 27th November 2015. Students have opportunities to apply what they’ve learnt in university for patients in order to get more familiar about serious illness which exists in their community that they’re working on.
 
In addition, students also can upgrade their knowledge and new experiences through communicate with the local people at community, solve the urgent problem effectively, behave as moral and professional doctor, and  adapt themselves to the new environment.

We highly expect that after finishing three months internship, students will be able to strengthen their knowledge as well as get further knowledge to be well prepared for their future mission to treat patients effectively. 

md-province2

និស្សិតដែលសិក្សាជំនាញវេជ្ជបណ្ឌិតនៅសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ ត្រូវបានយកចិត្តទុកដាក់ជាពិសេសទៅលើការអនុវត្តន៍ទៅលើទ្រឹស្តីដែលខ្លួនបានសិក្សាជាមួយនឹងសាស្ត្រាចារ្យនៅក្នុងបន្ទប់ពិសោធន៍ដែលមានបំពាក់នូវឧបករណ៍ទំនើបៗដែលធ្វើឲ្យនិស្សិតកាន់តែយល់ដឹងច្បាស់បន្ថែមទៀតអំពីជំនាញរបស់ខ្លួន។ 

ដោយយោងទៅតាមគោលការណ៍របស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និស្សិតទាំងអស់មានឱកាសចុះកម្មសិក្សាទៅតាមមន្ទីរពេទ្យនានាដែលជាដៃគូតាមបណ្តាខេត្តនានានិងនៅភ្នំពេញ ចាប់ពីឆ្នាំទីពីរឡើងទៅ។  កាលពីថ្ងៃ ទី ០១ កញ្ញា ២០១៥ កន្លងទៅ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ឆ្នាំទីពីរនិងទីបី ចំនួន ០៧ នាក់បានចុះកម្មសិក្សានៅមន្ទីរពេទ្យខេត្ត ព្រៃវែង។ ការចុះកម្មសិក្សានេះមានរយៈពេលបីខែគិតចាប់ពីថ្ងៃទី ០១​ កញ្ញា ២០១៥ រហូតដល់ថ្ងៃទី ២៧ ខែ វិច្ជិកា ឆ្នាំ២០១៥។  និស្សិតមានឱកាសចុះទៅអនុវត្តទ្រឹស្តីដែលខ្លួនទៅលើអ្នកជំងឺដោយផ្ទាល់ ព្រមទាំងអាចធ្វើការស្វែងយល់បន្ថែមទៀតអំពីជំងឺប្រឈមផ្សេងៗដែលកើតមានឡើងចំពោះអ្នកជំងឺតាមសហគមន៍ដែលខ្លួនកំពុងធ្វើការ។ បន្ថែមពីនេះទៅទៀត និស្សិតក៏អាចបង្កើននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗមួយចំនួនបន្ថែមទៀត ដូចជាការទំនាក់ទំនងជាមួយនឹងប្រជាជននៅតាមសហគមន៍ អាចដោះស្រាយបញ្ហាដែលនៅចំពោះមុខបានភ្លាមៗ​ ការប្រព្រឹត្តិខ្លួនទៅជាគ្រូពេទ្យប្រកបដោយសីលធម៌និងវិជ្ជាជីវៈខ្ពស់​ ព្រមទាំងការសម្របខ្លួនរស់នៅក្នុងបរិស្ថានថ្មីជាដើម។  យើងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់កម្មសិក្សារយៈពេលបីខែនេះ និស្សិតពិតជាអាចពង្រឹងចំណេះដឹងដែលខ្លួនមានក៏ដូចជា ទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការបំពេញបេសកកម្មសង្គ្រោះជិវិតអ្នកជំងឺនាពេលអនាគតប្រកបដោយប្រសិទ្ធិភាព។

md-province2