English content is not available.

ជំនាញឆ្មប ជាផ្នែកមួយនៃមហាវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលរបស់សាកលវិទ្យាល័យពុទ្ធសាស្រ្ត។ ជំនាញឆ្មបត្រូវបានបើកដំណើរការព្រមទាំងបានបណ្តុះបណ្តាលនិស្សិតអស់ជាច្រើននាក់ ឲ្យក្លាយជាឆ្មបដែលមានជំនាញច្បាស់លាស់ទៅបម្រើការតាមមន្ទីរពេទ្យរដ្ឋនិងឯកជនជាច្រើន។ដោយឆ្លងកាត់ការបណ្តុះបណ្តាលពីសំណាក់សាស្ត្រាចារ្យដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ និស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រត្រូវបានមជ្ឍដ្ឋានទូទៅទទួលស្គាល់យ៉ាងពិតប្រាកដ។

នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និស្សិត អាចមកបន្តក្តីស្រមៃរបស់ខ្លួន ដែលចង់ក្លាយជាពេទ្យឆ្មបម្នាក់ពោរពេញទៅដោយមានសមត្ថភាពចំណេះនិងជំនាញ យ៉ាងពិតប្រាកដ នឹងសម្រេចបាននូវគោលដៅអាជីពនាពេលអនាគត។

ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសសិក្សាជំនាញ ឆ្មប នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ?
  • សាកលវិទ្យាល័យមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលពិតជាផ្តល់ភាពងាយស្រួលដល់និស្សិតក្នុងការធ្វើដំណើរមកសិក្សា ទាំងនិស្សិតរស់នៅរាជធានីភ្នំពេញ áž“áž·áž„ និសិ្សតមកពីបណ្តាខេត្តនានា។
  • បន្ទប់សិក្សាធំទូលាយប្រកបដោយផាសុកភាព áž“áž·áž„ បំពាក់ដោយបរិក្ខារសម្រាប់សិក្សាយ៉ាងសម្បូរបែប ដែលអាចផ្តល់ឲ្យនិស្សិតមានភាពងាយស្រួលក្នុងការសិក្សានិងមានសុវត្ថិភាព។
  • សាស្ត្រាចារ្យប្រកបដោយជំនាញ áž“áž·áž„ បទពិសោធន៍ច្រើនឆ្នាំ ដែលមានគុណវុឌ្ឍិខ្ពស់ សម្រាប់ជម្រុញឲ្យនិសិ្សតទទួលបានចំណេះដឹង áž“áž·áž„ ជំនាញពិតប្រាកដសម្រាប់ប្រកបអាជីពពិតប្រាកដនាពេលអនាគត។
  • បន្ទប់អនុវត្តជំនាញបង្ហាញត្រាប់ធំទូលាយមានម៉ាស៊ីន ត្រជាក់ ប្រកបដោយផាសុកភាព បំពាក់ដោយសម្ភារបរិក្ខារទំនើបៗពីប្រទេសអាល្លឺម៉ង់ស្របតាមស្តង់ដារអន្តរជាតិ។
  • បុគ្គលិកប្រកបដោយសីលធម៌ áž“áž·áž„ វិជ្ជាជីវៈជួយសម្របសម្រួលការសិក្សារបស់និស្សិត ព្រមទាំងជួយបង្ហាត់បង្ហាញបន្ថែម ដើម្បីជម្រុញឲ្យនិសិ្សតទទួលបានជោគជ័យក្នុងការសិក្សា។
  • និស្សិតមានឱកាសចុះអនុវត្តផ្ទាល់នៅមន្ទីរពេទ្យថ្នាក់ជាតិ áž“áž·áž„ មន្ទីរពេទ្យបង្អែក នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។