Biomedical Equipment Technology or BMET is a new subject which has never existed in Cambodia. BMET project is supported by GE foundation and Ministry of Health in partnership with University of Puthisastra and Calmet hospital. This project was initiated in the late 2011. Students who study this skill will be trained how to repair, maintain and manage all kind of medical facilities. All students start learning from very simple items to complicated items which are difficult to repair.
 
According to BMET manager in Cambodia, Mr. Steve Goby, said that this major is the newest one and has only one at University of Puthisastra. He also mentioned that this program is following Duke University’s which is prestigious one in the United States. In addition, Duke University has been skillful in biomedical equipment technology skill for long time. In addition to that, Mr. Ung Kunthear, Training Project Coordinator at University of Puthisastra, also added that BMET is a new interesting subject and first priority career in job market after graduation.

Both Khmer and foreigners Lecturers are qualified and skillful in teaching methodology. Furthermore, all lecturers are serious to produce a productive learning outcome. University of Puthisastra provides big space classrooms which are comfortable and clean; especially, practice rooms are well equipped with the latest modern technology. Moreover, we also have good relationship with our hospitals partners to provide internship programs in order to strengthen student’s knowledge besides in class activities.

bmet

ជំនាញអ្នកបច្ចេកទេសបរិក្ខាជីវវេជ្ជសាស្ត្រ ឬ ហៅកាត់ជាភាសាអង់គ្លេសថា BMET ដែលមកពីពាក្យថាbiomedical equipment technology ជាមុខវិជ្ជាថ្មីមួយដែលពុំធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ គម្រោង BMET ទទួលបា​នការគាំទ្រនិងឧបត្ថម្ហពី GE foundationនិងក្រសួងសុខាភិបាល ព្រមទាំងមានការសហការពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងមន្ទីរពេទ្យកាល់មែត្រ។ គម្រោងនេះ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១១ ។ និស្សិតដែលសិក្សាជំនាញនេះ នឹងទទួលបាននូវការបណ្តុះបណ្តាលផ្នែក ជួសជុល ថែទាំ និង គ្រប់គ្រងរាល់ឧបករណ៍បរិក្ខាពេទ្យគ្រប់ប្រភេទ។ និស្សិតទាំងអស់ចាប់ផ្តើមសិក្សាស្វែងយល់ពីវត្ថុដ៏សាមញ្ញឡើងទៅ ​រហូតដល់វត្ថុស្មុគស្មាញដែលពិបាកនឹងធ្វើការជួសជុល។ បើតាមប្រសាសន៍របស់អ្នកគ្រប់គ្រងBMET ប្រចាំប្រទេសកម្ពុជា​ លោក Steve Goby មានប្រសាសន៍ថា មុខវិជ្ជានេះជាមុខវិជ្ជាថ្មីស្រឡាងមួយដែលមានតែមួយគត់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ លោកក៏បានបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីសិក្សាគឺស្របទៅតាមសាកលវិទ្យាល័យ Duke  ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិច។ គួរបញ្ជាក់បន្ថែមផងដែរថា សាកលវិទ្យាល័យ Duke មានភាពល្បីល្បាញទៅលើការសិក្សាផ្នែកអ្នកជំនាញបរិក្ខារជីវវេជ្ជសាស្ត្រអស់រយៈពេលជាយូរលង់ណាស់មកហើយ។​ លើសពីនេះទៅទៀត បើតាមប្រសាសន៍របស់លោក អ៊ុង គន្ធា អ្នកសម្របសម្រួលគម្រោងបណ្តុះបណ្តាល នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានប្រសាសន៍បន្ថែមផងដែរថា BMET ជាមុខវិជ្ជាថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារក្រោយពេលបញ្ចប់ការសិក្សា។ ចំពោះសាស្ត្រាចារ្យ គឺមានទាំងជនជាតិខ្មែរទាំងជនជាតិបរទេសដែលមានចំណេះដឹង ជំនាញ គរុកោសល្យច្បាស់លាស់នៅក្នុងការបង្រៀន។ លើសពីនេះទៅទៀត សាស្ត្រាចារ្យទាំងអស់ពិតជាយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សារបស់និស្សិត ។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្តល់ជូននូវបន្ទប់សិក្សាធំទូលាយប្រកបដោយផាសុកភាព មានអនាម័យ បន្ទប់ពិសោធន៍ធំទូលាយបំពាក់ទៅដោយឧបករណ៍ទំនើបដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត ។ លើសពីនេះក៏មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងមន្ទីរពេទ្យជាដៃគូរសម្រាប់ឲ្យនិស្សិតចុះកម្មសិក្សា ដើម្បីពង្រឹងចំណេះដឹងឲ្យកាន់តែរឹងមាំបន្ថែមទៀតក្រៅពីការសិក្សានៅក្នុងថ្នាក់។
bmet