Pharmacy skill of University of Puthisastra has been launched to train many qualify pharmacists in order to develop health system. University of Puthisastra pays serious concerns to all students; especially, we focus on practices.  The most important responsibility of pharmacists is to provide medicine to patients effectively; therefore, all students are required to practice a lot. University’s policy is to prepare internship program with partner hospitals in Phnom Penh as well as many others hospitals at provinces. On 07th September 2015, six pharmacy students went to Battambang hospital for internship program. This internship program took one month from 07th September until 09th October2015. During internship, we highly expect that students can strengthen their knowledge in term of managing and sharing medicine as well as getting more new experiences such as working as a team, living in the new environment (community), preparing for success in the future career as pharmacists. 

ផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានបើកដំណើរការបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជាឱសថការីជាច្រើននាក់ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សារបស់និស្សិតទាំងអស់ ពិសេសផ្តោតទៅលើការអនុវត្តន៍។ កាតព្វកិច្ចសំខាន់របស់ឱសថការីគឺត្រូវផ្តល់ថ្នាំដែលមានប្រសិទ្ធិភាពទៅដល់អ្នកជំងឺនៅពេលដែលពួកគេមានជំងឺ ដូច្នេះនិស្សិតទាមទារឲ្យមានការអនុវត្តន៍ឲ្យបានច្រើនបំផុត។ សាកលវិទ្យាល័យមានគោលការណ៍រៀបចំឲ្យមានកម្មសិក្សារបស់និស្សិតទៅតាមបណ្តាមន្ទីរពេទ្យដែលជាដៃគូនានានៅទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា។​ហេតុដូច្នេះហើយបានជានៅថ្ងៃ កាលពីថ្ងៃទី ០៧ កញ្ញា ២០១៥ កន្លងទៅនេះ ​និស្សិតផ្នែកឱសថសាស្ត្រឆ្នាំទីបីចំនួន ០៦ នាក់ បានទៅចុះកម្មសិក្សា នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។​កម្មសិក្សានេះមានរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី ០៧ កញ្ញា រហូតដល់ថ្ងៃទី ០៩ តុលា ឆ្នាំ២០១៥។ ក្នុងអំឡុងពេលចុះកម្មសិក្សា  យើងរំពឹងទុកថានិស្សិតនឹងអាចពង្រឹងនូវចំណេះដឹងក្នុងការគ្រប់គ្រង និងចែកចាយឱសថក៏ដូចជាទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីបន្ថែមទៀតដូចជាៈ ការធ្វើការជាក្រុម ការរស់នៅក្នុងមជ្ឍដ្ឋានថ្មី ការរៀបចំខ្លួនដើម្បីឲ្យជោគជ័យនៅក្នុងអាជីពជាឱថសការីនៅថ្ងៃអនាគត ជាដើម។