ការសិក្សានៅក្នុងថ្នាក់រៀនគឺមិនទាន់គ្រប់គ្រាន់នោះឡើយ និស្សិតត្រូវតែអនុវត្តឲ្យបានច្រើនបន្ថែមទៀតទៅលើទ្រឹស្តីដែលខ្លួនសិក្សារៀនសូត្រជាមួយនឹងសាស្ត្រាចារ្យ។ លើសពីនេះ ដើម្បីពង្រឹងចំណេះដឹងឲ្យកាន់តែច្បាស់លាស់ប្រកបដោយជំនាញបន្ថែមទៀត និស្សិតត្រូវតែចុះទៅអនុវត្តដោយផ្ទាល់ជាមួយនឹង​​អ្នកជំងឺ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សិក្សាទៅតាមកម្មវិធីរបស់ក្រសួងសុខាភិបាល ក៏ដូចជារៀបចំឲ្យមានកម្មវិធីចុះកម្មសិក្សាទៅតាមមន្ទីរពេទ្យដែលជាដៃគូ ក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗកន្លងទៅនេះ និស្សិតផ្នែកវេជ្ជបណ្ឌិតឆ្នាំទី ៤ ជំនាន់ទី២ ចំនួន​ ១០ នាក់ ដែលក្នុងនោះមានស្រី ចំនួន ០៦ នាក់ បានចុះទៅធ្វើកម្មសិក្សានៅមន្ទីរពេទ្យខេត្តតាកែវ។ កម្មសិក្សានេះមានរយៈពេលបីខែ ដោយគិតចាប់ពីថ្ងៃ ទៅ  ០១ កញ្ញា រហូតដល់ថ្ងៃទី ២៧ វិច្ជិកា ២០១៥។ តាមរយៈកម្មសិក្សានេះ និស្សិតអាចរៀនអភិវឌ្ឍខ្លួនទាំងផ្នែកចំណេះដឹងក៏ដូចជាផ្នែកទំនាក់ទំនងសង្គម។ បន្ទាប់ពីបញ្ចប់កម្មសិក្សា យើងជឿជាក់ថា និស្សិតទាំងអស់ទទួលបាននូវចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមមួយកម្រិតទៀត ដើម្បីត្រៀមខ្លួនសិក្សាស្វែងយល់នូវទ្រឹស្តីថ្មីៗនៅឆមាសបន្ទាប់។