English content not available.

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សារបស់និស្សិតទាំងអស់ទាំងផ្នែកទ្រឹស្តី ​​​​និងការអនុវត្តផ្ទាល់ទៅលើជម្ងឺនៅមន្ទីរពេទ្យ ។ តួយ៉ាងនិស្សិតផ្នែកវេជ្ជបណ្ឌិត ត្រូវបានបញ្ចូនឲ្យចុះកម្មសិក្សានៅតាមមន្ទីរពេទ្យធំធំ ដែលជាដៃគូសហការទាំងនៅក្នុងទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

កាលពីពេលកន្លងទៅថ្មីៗនេះ និស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១៤​ នាក់ បានចុះកម្មសិក្សាជាក់ស្តែងនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ គួរបញ្ជាក់ផងដែរថា រាល់ពេលដែលនិស្សិតចុះកម្មសិក្សាម្តងៗ តែងតែមានសាស្ត្រាចារ្យ ដឹកនាំកម្មសិក្សានិស្សិតផ្ទាល់ទៅកាន់មន្ទីរពេទ្យនីមួយៗ និងជូននិស្សិតជួបផ្ទាល់ជាមួយប្រធានផ្នែកនៃមន្ទីរពេទ្យ​ដើម្បីផ្តល់ភាពកក់ក្តៅដល់និស្សិត។

យើងរំពឹងថា ​និស្សិតទាំងអស់នឹងបានអនុវត្តជាក់ស្តែងទៅលើអ្នកជម្ងឺ បន្ទាប់ពីនិស្សិតទាំងអស់បានសិក្សាទ្រឹស្តីនៅសាកលវិទ្យាល័យ​ ។