Biomedical Equipment Technology or BMET has trained many students for three years. All students get new knowledge related to repairing, maintenance, and medical equipment management. It is also noticed that all students have cooperated well with their lecturers. 

Both local and foreigner lecturers pay serious concerns to all students in term of learning progress and outcome. Especially, they can fulfill the needs of students immediately whenever they encounter problems; students themselves also try their best to study in the class and self-study.

Recently, the freshmen went to practice fixing biomedical equipment directly at Kompong Thom Provincial Hospital.  Students are provided opportunity to practice theories that they have learnt from the class to fix broken medical equipment. 

In addition, while students couldn’t solve problems by themselves, they were facilitated by their lectures.

After practiced repairing biomedical equipment directly with lecturers, students got new experience and strengthened their knowledge in a better degree.

ជំនាញអ្នកបច្ចេកទេសបរិក្ខាជីវវេជ្ជសាស្ត្រ ឬ ហៅកាត់ថា BMET បានបើកដំណើរការបណ្តុះបណ្តាលទៅដល់និស្សិតអស់រយៈពេលជាងបីឆ្នាំមកហើយ។ និស្សិតទាំងអស់ទទួលបានចំណេះដឹងថ្មីជាច្រើនដែលទាក់ទងទៅនឹងការជួសជុល ការថែទាំ និងការគ្រប់គ្រងឧបករណ៍បរិក្ខារពេទ្យ។ គេសង្កេតឃើញថាទាំងនិស្សិតទាំងសាស្ត្រាចារ្យមានការសហការគ្នាបានយ៉ាងល្អ។ សាស្ត្រាចារ្យទាំងខ្មែរទាំងបរទេសមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សារបស់និស្សិត ឆ្លើយតបបានភ្លាបៗនូវរាល់បញ្ហាដែលនិស្សិតកំពុងតែជួបប្រទះក្នុងពេលសិក្សា ជាពិសេសគឺនៅពេលដែលនិស្សិតកំពុងតែចុះអនុវត្តផ្ទាល់តែម្តង។ រីឯនិស្សិតខ្លួនឯងផ្ទាល់ក៏មានការខិតខំប្រឹងប្រែងសង្វាតសិក្សាយ៉ាងខ្លាំងទាំងនៅក្នុងថ្នាក់ក៏ដូចជាការធ្វើការស្វ័យសិក្សាដោយខ្លួនឯងផ្ទាល់។

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ និស្សិតឆ្នាំទី១ បានចុះទៅអនុវត្តផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ និស្សិតមានកឱកាសយកនូវអ្វីដែលខ្លួនបានសិក្សាពីទ្រឹស្តីមកអនុវត្តផ្ទាល់តែម្តង ក្នុងនោះនិស្សិតបានជួសជុលនូវឧបករណ៍បរិក្ខារពេទ្យដែលកំពុងតែមានបញ្ហា។គួរបញ្ជាក់ថផងដែរថា និស្សិតក៏បានទទួលជំនួយពីសាស្ត្រាចារ្យដែលបានចុះទៅជាមួយដើម្បីជួយសម្រួលទៅដល់ការលំបាករបស់និស្សិតនៅពេលដែលគាត់ជួបបញ្ហាដែលមិនអាចដោះស្រាយដោយខ្លួនឯងបាន។ បន្ថែមពីនេះទៅទៀត ក្រោយពីបានចុះទៅអនុវត្តផ្ទាល់ជាមួយនឹងសាស្ត្រាចារ្យក៏ដូចជាបានជួសជុលឱបករណ៍បរិក្ខារដែលខូចនៅតាមមន្ទីរពេទ្យដោយផ្ទាល់ និស្សិតទទួលបាននូវបទពិសោធន៍ថ្មីៗក៏ដូចជាអាចពង្រឹងនូវចំណេះដឹងរបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែរឹងមាំជាងមុន។