On 3th   October 2015 , medical students went to Koh Kaerk Primary School, Tram kok district, Takeo province.  This project took a whole day. There were 106 medical students of University of Puthsisatra and Takeo UYFC.

The purpose of this program is to educate people about the rational use of medicine , educate people to stay healthy, how to seek for good health service, and deliver medicine that is allowed to purchase without doctor’s prescrption to community.

This project worked  really well and completly succeed. Besides educating people over there, team work also talked with them ,  had fun together , and asked about  their daily life.

These activities made them close to each other. In our teamwork’s opinion, we strongly hope that we will be able to get to many other different communities in cambodia.

University of Puthisastra also hopes that we will become a part of health promotion in order to improve people’s health . 

កាលពីថ្ងៃទី ០៣ តុលា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ និស្សិតឱសថសាស្ត្រជំនាន់ទី ១ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ  បានចុះទៅសាលាបឋមសិក្សាកោះក្អែក ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការចុះទៅនេះ មានរយៈពេលមួយថ្ងៃ រីឯនិស្សិតនិងបុគ្គលិកផ្នែកឱសថសាស្ត្រនៃសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ មានចំនួន ១០៦ នាក់ ព្រមទាំងមានការសហការចូលរួមពីសំណាក់សហភាពសហព័ន្ធយុវវជនខេត្តតាកែវផងដែរ ។ គោលបំណងនៃគម្រោងនេះគឺ ដើម្បីអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ ឥរិយាបថល្អក្នុងការស្វែងរកសេវាសុខាភិបាល ការអប់រំសុខភាពផ្សេងៗនិងការចែកចាយឱសថដែលអាចទិញ​បានដោយគ្មានវេជ្ជបញ្ជាដល់ប្រជាពលរដ្ឋ។ កម្មវិធីនេះមានដំណើរការយ៉ាងរលូន ព្រមទាំងបានសម្រេចនូវជោគជ័យយ៉ាងធំធេង។ ក្រៅពីការទៅអប់រំសុខភាពទៅដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ក្រុមការងារក៏បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។ តាមរយៈសកម្មភាពនេះបានធ្វើឲ្យបរិយាកាសកាន់តែរីករាយនិងកាន់តែជិតស្និទ្ធរវាងគ្នានឹងគ្នា។ ក្រុមការងារសង្ឃឹមយ៉ាងមុតមាំថានឹងអាចមានលទ្ធភាពចុះទៅសហគមន៍បន្ថែមទៀត ដោយប្តូរទីតាំងទៅតំបន់ផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា។​ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏រំពឹងថានឹងចូលរួមជាចំណែកមួយនៅក្នុងការធ្វើឲ្យសុខមាលភាពរបស់ប្រជាជនកាន់មានភាពប្រសើរឡើងទ្វេដងថែមទៀត។