English content is not available

និស្សិតផ្នែក វេជ្ជសាស្ត្រឆ្នាំទី៤ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចុះកម្មសិក្សាទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងអស់មួយរយៈមកហើយ។  គួរបញ្ជាក់ផងដែរថា និស្សិតទាំងអស់ពិតជាសកម្មខ្លាំងណាស់ក្នុងការបំពេញភារៈកិច្ចនិងតួនាទីរបស់ខ្លួន។ គេសង្កេតឃើញថា គោលដៅរបស់ពួកគេមិនត្រឹមតែចុះកម្មសិក្សាដើម្បីទទួលបាននូវចំណេះដឹងតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគាត់ក៏មានទឹកចិត្តមោះមុតក្នុងការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ និស្សិតទាំងអស់ក៏បាននិយាយលើកទឹកចិត្តអ្នកជំងឺដើម្បីឲ្យពួកគាត់មានអារម្មណ៍ធូរស្រស់ស្រាយនឹងឆាប់បានជាសះស្បើយពីជំងឺទៀតផង។ ក្នុងអំឡុងពេលនេះ ពួកគាត់ក៏បានសិក្សាស្វែងយល់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាមានឱកាសបានសិក្សាស្រាវជា្រវបន្ថែមទៀតទៅលើអ្វីដែលខ្លួនមិនសូវបានជួបប្រទះនៅសាលា។ ការចុះកម្មសិក្សាពិតជាដើរតួនាទីសំខាន់ណាស់ ទន្ទឹមនឹងការសិក្សានិងអនុវត្តនៅថ្នាក់រៀន ព្រោះនិស្សិតកំពុងស្ថិតនៅក្នុងស្ថានភាព​ជាក់ស្តែងផ្ទាល់តែម្តង។ ពួកគេអាចយករាល់ទ្រឹស្តីឬក៏អ្វីដែលខ្លួនបានសិក្សាមកឆ្លើយតបនឹងតម្រូវការរបស់អ្នកជំងឺ។

medical-student-prey-veng1

medical-student-prey-veng2