English content is not available.

កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងផុតទៅថ្មីៗនេះ ក្រុមការងារផ្នែកឱសថសាស្ត្របានរៀបចំឲ្យមានសិក្ខាសាលាមួយស្តីអំពី PHARMACOVIGILANCE នៅសាលប្រជុំនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ក្នុងសិក្ខាសាលានេះ មានការចូលរួមពីសំណាក់បុគ្គលិកផ្នែកឱសថសាស្ត្រចំនួន ១១ រូប រួមជាមួយនឹងនិស្សិតផ្នែកឱសថសាស្ត្រចំនួន ១៨០ នាក់ ឆ្នាំទី ៤ និង ទី ៥ ។ គួរបញ្ជាក់ផងដែរថា ក្នុងនោះក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោកឱសថបណ្ឌិត សុខ ប៊ុនសូរ ប្រធានផ្នែកពាណិជ្ជកម្មសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម ។​

គោលបំណងនៃ សិក្ខាសាលានេះ គឺដើម្បី បង្ហាញនូវហេតុផលនៃការរាយការណ៏អំពីផលរំខាននានាដែលបង្កឡើងដោយការប្រើបា្រស់ឱសថ កំនត់ចំណាំនូវកត្តាគ្រោះថ្នាក់​ដែលបណ្តាលមកពីការប្រើប្រាស់ឱសថខុស និង បង្កើននូវចំណេះដឹង​អំពីការរាយការណ៏ពីសំណាក់គ្រូពេទ្យ ឱសថការី និងអ្នកប្រើប្រាស់ឱសថនានា។ PHARMACOVIGILANCE ពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ អ្នកជំងឺ សហគមន៍ បុគ្គលិកសុខាភិបាល អាជ្ញាធរគ្រប់គ្រងឱសថ កម្មវិធីសុខភាពសាធារណៈ និង អ្នកផលិតឱសថ។

ចំពោះអ្នកជំងឺវាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ទទួលបានប្រព័ន្ធសុខាភិបាលមានសុវត្ថិភាពជាងមុន
  • មានការគ្រប់គ្រងប្រតិកម្មរំខានរបស់ឱសថបានល្អ

ចំពោះសហគមន៍៖

  • ​​បន្ថយអត្រាអ្នកឈឺ និងស្លាប់
  • ចែករំលែកព័ត៌មានជាមួយនឹងមណ្ឌលពត៌មានឱសថ អាចជួយឲ្យអ្នកជំងឺក្រោយៗទៀតជៀសផុតពីគ្រោះអាក្រក់ដោយសារការប្រើប្រាស់ឱសថ

ចំពោះបុគ្គលិកសុខាភិបាល៖

  • ទទួលបានពត៌មានអំពីប្រតិកម្មរំខានរបស់ឱសថ
  • ប្រុងប្រយ័ត្នបន្ថែមក្នុងការវិភាគរោគសញ្ញា
  • ធ្វើឲ្យប្រសើរឡើងលើការប្រើប្រាស់ឱសថចំពោះអ្នកជំងឺ

កម្មវិធីសុខភាពសាធារណៈ៖

  • ប៉ាន់ប្រមាណអំពីការប្រើប្រាស់ធនធានសុខាភិបាលភ្លាមៗ
  • ការពារសោកនាដកម្មដែលអាចកើតមានឡើង
  • ធ្វើឲ្យប្រសើរឡើងនូវការអនុវ​ត្តនៅនឹងមន្ទីរពេទ្យ
  • ជម្រុញឲ្យមានការប្រើប្រាស់ឱសថឲ្យបានសមស្រប
  • ធានានូវការទទួលយក áž“áž·áž„ ប​ន្តទទួលយកពីសំណាក់អ្នកជំងឺចំពោះកម្មវិធីសុខភាពសាធារណៈ

ចំពោះអ្នផលិតឱសថ៖

  • ធ្វើឲ្យផលិតផលឱសថមានសុវត្ថិភាព
  • កាត់បន្ថយនូវប្រាក់សំណងទៅដល់អ្នកជំងឺនៅមុខច្បាប់

ក្រុមការងារនៃផ្នែក ឱសថសាស្ត្រសង្ឃឹមយ៉ាងមោះមុតថា សិក្ខាសាលានេះនឹងជួយជាប្រយោជន៍ក៏ដូចជាបង្កើននូវចំណេះដឹងថ្មីៗទៅដល់និស្សិតទាំងអស់ ព្រមទាំងយកទៅផ្សព្វផ្សាយបន្តឬយកទៅអនុវត្តនៅពេលដែលខ្លួនចុះកម្មសិក្សាឬនៅពេលដែលខ្លួនបំពេញបេសកកម្មរបស់ខ្លួនជាឱសថការី។