English content is not available.

កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សាលកវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំ ឲ្យមានសិក្ខាសាលាមួយស្តីអំពី វិបត្តិកង្វះវីតាមីន និងសារធាតុរ៉ែ ដោយមានការចូលរួមជាវាគ្មិនកិត្តិយសអំពីសំណាក់ វេជ្ជបណ្ឌិត សុខ សំអែត អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុន Bayer ដល់និស្សិតឆ្នាំទី២ និងទី៣ ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ 

workshop-on-vitamin-and-minerals-deficiencies-04

workshop-on-vitamin-and-minerals-deficiencies-02

គោលបំណងនៃកម្មវិធីនេះ គឺៈ 

  • បង្ហាញឲ្យនិស្សិតបានស្វែងយល់ដឹងអំពីវិតាមីន
  • ប្រភេទនៃវីតាមីន
  • គុណប្រយោជន៍របស់វីតាមីន
  • សិក្សាអំពីប្រភេទក្រុមមនុស្សដែលខ្វះវីតាមីន​និងសារធាតុរ៉ែ
  • រោគសញ្ញានៃកង្វះវីតាមីន និងសារធាតុរ៉ែ
  • ផលវិបាកនៃកង្វះវីតាមីនតាមប្រភេទនីមួយៗ​ ព្រមទាំងការព្យាបាល

workshop-on-vitamin-and-minerals-deficiencies-01

workshop-on-vitamin-and-minerals-deficiencies-03
នៅក្នុងសិក្ខាសាលា លោកវាគ្មិនបានបង្ហាញយ៉ាងក្បោះក្បាយនូវចំណុចដែលបានបញ្ជាក់ខាងលើ។ និស្សិតនិងបុគ្គលិកទាំងអស់បានសិក្សាបន្ថែមទៀតអំពីបញ្ហាកង្វះវីតាមីនតាមប្រភេទនីមួយៗ។ ក្រុមការងារសង្ឃឹមថាសិក្ខាសាលានេះនឹងជួយជាប្រយោជន៍ ទៅដល់និស្សិតទាំងអស់ដែលពួកគេអាចនឹងប្រើប្រាស់នូវចំណេះដឹងទាំងអស់នេះ ក្នុងការសិក្សារៀនសូត្រនិងសម្រាប់បំពេញភារកិច្ចជាឱសថការីដែលពោរពេញទៅដោយជំនាញវិជ្ជាជីវៈនាពេលអនាគត។