English content is not available.

ការតាមដាននិងអង្កេតជាភារៈកិច្ចសំខាន់ណាស់ របស់អ្នកជំនាញមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និស្សិតដែលសិក្សាជំនាញ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ទទួលបាននូវការអនុវត្តន៍ ជាមួយនឹងសម្ហារៈនិងឧបករណ៍ទំនើបៗ​ រីឯសាស្ត្រាចារ្យណែនាំ សុទ្ធសឹង​តែបញ្ចប់ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស​ នឹង​មាន​បទ​ពិសោធន៍​​ច្រើន​ឆ្នាំ​លើ​មុខវិជ្ជា ​ដែល​ខ្លួនបង្រៀន បន្ទប់​បង្ហាញ​ត្រាប់​ធំទូលាយ​ប្រក​ប​ដោយ​ផាសុកភាព​ និង​សុវត្ថិភាព។

laboratory-year3-at-Ketok-Mealea-hospital01

 

laboratory-year3-at-Ketok-Mealea-hospital02

និស្សិតដែលសិក្សាជំនាញ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត​នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ តម្រូវ​បាន​ឲ្យ​ចុះ​កម្មសិក្សា​ចាប់តាំង​ពីឆ្នាំទី ២ ឆមាសទី១​ឡើងទៅ​រហូត​ដល់​ឆ្នាំ៣ ឆមាស​ទី២ និង​នៅ​ឆ្នាំ​បញ្ចប់​នេះ​និស្សិត​ត្រូវ​ធ្វើ​អន្តេវាសិក​នៅតាម​មន្ទីរពេទ្យ និងវិទ្យាស្ថានជាតិ​នានា ចំនួន​៣​ខែ​បន្ថែម​ទៀត​លើកា​រចុះកម្ម​សិក្សា​ដែល​ធ្វើ​ឡើង​ជារៀងរាល់​ឆមាស​របស់​ខ្លួន។ ជាក់ស្តែង​ផង​ដែរ​កាល​ពី​ពេល​កន្ល​ង​ទៅ និស្សិត​ជំនាញ មន្ទីរពិសោធន៍​វេជ្ជសាស្រ្ត​ឆ្នាំទី ៣ ជំនាន់ទី ២  បានចុះកម្មសិក្សា​របស់ខ្លួន​នៅមន្ទីរពេទ្យ កេតុមាលា ដោយគិត​ចាប់ពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃ ទី ១៧ កក្កដា ឆ្នាំ ២០១៥។

laboratory-year3-at-Ketok-Mealea-hospital03

laboratory-year3-at-Ketok-Mealea-hospital05

 

និស្សិតទាំងអស់បាន ចាប់យក​ពេលវេលា​ចុះកម្មសិក្សា​នេះ ជាឱកាស​មួយដ៏​មាន​តម្លៃ​សម្រាប់​អនុវត្តន៍​នូវ​រាល់​ទ្រឹស្តី​ និង​ការអ​​នុវត្តន៍​នៅ​ក្នុងសាលា​ដោយផ្ទាល់​តាម​ស្ថានភាព​ជាក់ស្តែង។ គួរឲ្យ​កត់​សម្គាល់​ផងដែរថា និស្សិត​ទាំងអស់​បាន​ខិតខំ​យក​ចិត្ត​ទុកដាក់​បំពេញ​ភារៈកិច្ច​របស់​ខ្លួន​យ៉ាង​សស្រាក់​សស្រាំ​ក៏ដូចជាបាន​ពាំនាំមកនូវ​បញ្ហា​មួយ​ចំនួន​ដែល​ខ្លួន​បានជួបប្រទះ​យកមកធ្វើការ​វិភាគ​ស្វែង​រក​ដំណោះស្រាយ​ក៏​ដូចជា​សាកសួរ​សាស្ត្រាចារ្យ​របស់​ខ្លួន​បន្ថែម​ទៀត។

laboratory-year3-at-Ketok-Mealea-hospital06