KINAL Research Article Competition has already been conducted for three times. Pharmacy students of University of Puthisastra have also attended this competition twice, including this year, 2015. In 2014, Pharmacy students of University of Puthsiastra won this reward as the third place winner.

kina-competition-2015-01

 

This year, Pharmacy Department led 60 students whom divided in to 8 groups, 65 pharmacy students and 4 medical students to participate in the competition. In the competition, the judge committee selected the best three articles to be the winners of this reward.  The first reward is provided 4 000 000 riels; the second reward is provided 2 000 000 riels and the third reward is provided 1 200 000 riels. In addition, there were many students who are from many different universities in Cambodia attended in this competition such as University of Puthisastra, University of Health and Science and International University (there were 60 students of University of Puthisasatra among 124 participants). This competition was divided in to two stages.  The first stage, students have to send their article to be evaluated and the second stage students have to do presentation in front of judge committees.  In the first stage, 8 groups of students from University of Puthisastra were selected. Consequently, there were 10 groups who have the chance to do the presentation in the second stage, which is the final stage of selection. After having done a competitive presentation in the second stage, there were only three students selected by the judge committees as the winners of ‘KINAL reward 2015’. Among the three winners, there were two groups of pharmacy students of university of puthisastra rewarded as second and the third place.

kina-competition-2015-02

kina-competition-2015-04

 

In short, success, as mentioned above, cannot happen without putting all effort from pharmacy students and a strong support from Pharmacy Department as well as University of Puthisastra. This is the new step of Pharmacy Department of University of Puthisastra to show research potential of pharmacy students of university of puthisastra to the public. 

មកដល់ឆ្នាំ២០១៥នេះ​ ការប្រឡងប្រជែងស្នាដៃអត្ថបទ ស្រាវជ្រាវ​ដណ្តើមពានរង្វាន់​ “គីណាល់” ​ត្រូវបានធ្វើឡើងចំនួន៣ លើករួចហើយ​។​ និស្សិត​ឱសថសាស្រ្ត​ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចូលរួមប្រឡង​ប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​​ដណ្តើម​ពានរង្វាន់​គីណាល់​នេះបាន​ពីរលើក​រួចមកហើយ​ រួមបញ្ចូល​ទាំងឆ្នាំ២០១៥នេះ។ នៅឆ្នាំ ២០១៤ និស្សិត​ឱសថសាស្រ្ត​នៃ​សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានឈ្នះ​ពានរង្វាន់​នេះដោយបាន​ចំណាត់ថ្នាក់លេខ៣។

kina-competition-2015-01

ឆ្នាំនេះផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានដឹកនាំនិស្សិត​ចំនួន​៦០នាក់ ដែលចែកជា ៨ក្រុម​​ឱ្យចូលរួមក្នុងការ​ប្រកួត​ប្រជែង​ខាងលើ ក្នុងនោះមាន និស្សិតឱសថសាស្រ្ត​ចំនួន៥៦នាក់​ និងនិស្សិតវេជ្ជសាស្រ្ត​​ចំនួន៤នាក់។​ នៅក្នុងការប្រឡងប្រជែងខាងលើ គណៈកម្មាធិកា​វាយតម្លៃ​បានជ្រើសរើស​អត្តបទស្រាវជ្រាវ​របស់និស្សិត​ដែលល្អជាងគេ​ចំនួន៣ ដើម្បីទទួល​ពានរង្វាន់នេះ។​ រង្វាន់ទី១ នឹងទទួលបាន​ថវិកាឧបត្ថម្ភចំនួន ៤​ ០០០ ០០០រៀល រង្វាន់ទី២​ នឹងទទួលបានថវិកាឧបត្ថម្ភចំនួន ២ ០០០ ០០០រៀល និងរង្វាន់ទី៣​ នឹងទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន១ ២០០ ០០០រៀល។​​ ដោយឡែក​ ការប្រឡងប្រជែងនៅឆ្នាំនេះ​ មានការចូលរួម​យ៉ាងច្រើន​ពីសំណាក់​និស្សិត​វិទ្យាសាស្រ្តសុខាភិបាល​ ដែលអញ្ជើញមកពី​សាកលវិទ្យាល័យ​នានា នៅក្នុងប្រទេស​កម្ពុជា​ដូចជា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ​និងសាកលវិទ្យាល័យអន្តរជាតិ ដែលនៅ​ក្នុងនោះ​និស្សិត​មកពី​សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចូលរួម​ច្រើនជាង​និស្សិត​មកពីសាកលវិទ្យាល័យ​ផ្សេងៗ​ (៦០​នាក់ក្នុងចំនោម១២៤នាក់ដែលបានចូលរួម)។ ការប្រកួតប្រជែង ត្រូវបានចែកជាពីរដំណាក់កាល​។​ ដំណាក់កាលទី១ និស្សិត​ត្រូវផ្ញើរ​អត្ថបទ​ស្រាវជ្រាវ​របស់ខ្លួន​ដើម្បីធ្វើការ​វាយតម្លៃ​ ហើយដំណាក់ទី២​ និស្សិត​ត្រូវធ្វើ​បទបង្ហាញ​អត្ថបទ​ស្រាវជ្រាវ​នោះ ដោយផ្ទាល់​នៅ​ចំពោះ​មុខ គណៈកម្មាធិកាវាយតម្លៃ។ នៅដំណាក់កាលទី១​ និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលមាននិស្សិត​ចំនួន​៨ក្រុម​បានជាប់​ទាំងអស់​ ក្នុងចំនោមនិស្សិត១០ក្រុម​ដែលបាន​ជាប់​ទៅ​ធ្វើបទ​បង្ហាញ​នៅដំណាក់កាលទី២ ដែលជាដំណាក់កាល​បញ្ចប់​នៃការប្រឡង​ជ្រើសរើស។ ក្រោយពីបានធ្វើបទបង្ហាញ យ៉ាងស្វិតស្វាញ​នៅដំណាក់កាលទី២​ មានតែនិស្សិត៣​ក្រុមប៉ុណ្ណោះ​​ដែលគណៈកម្មាធិកា​វាយតម្លៃ​ បានជ្រើសរើស​ជាអ្នកឈ្នះ​ការប្រឡង​​ប្រជែង​ស្នាដៃ​អត្ថបទស្រាវជ្រាវ​​ដណ្តើមពានរង្វាន់​ “គីណាល់”​​ ឆ្នាំ​២០១៥ ក្នុងនោះនិស្សិតផ្នែក​ឱសថសាស្រ្ត ​នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត​ចំនួន២ក្រុម បានជាប់ចំណាត់ ថ្នាក់លេខ២ និងលេខ៣។​

kina-competition-2015-02

kina-competition-2015-04

ជារួមមក​ ជោគជ័យខាងលើ​ពិតជាមិនអាចកើតមានឡើង​ដោយគ្មាន​ការ​ខិតខំ​ប្រឹងប្រែង​ពីនិស្សិត​ឱសថសាស្រ្ត​ និង​ការគាំ​ទ្រ​យ៉ាងពេញ​ទំហឹង​ពី​ផ្នែកឱសថសាស្រ្ត ក៏ដូចជា​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត ទាំងមូល​នោះទេ។ នេះជាការបោះជំហ៊ានថ្មីមួយទៀត របស់​ផ្នែក​ឱសថសាស្រ្ត​នៃសាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត ក្នុងការបង្ហាញ ទៅមជ្ឈដ្ឋាន​ខាងក្រៅ​ នូវសក្តានុពល​នៃការស្រាវជ្រាវ​របស់និស្សិត​ឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។