English content is not available.

ជា​ធម្មតា​ការ​វឹកហាត់​ជំនាញ​គ្លី​និក​គឺជាគ្រឹះ​ដ៏​សំខាន់​ចំពោះ​ការសិក្សា​ដើម្បី​ក្លាយ​ជាគ្រូពេទ្យ ឬជាអ្នកផ្តល់​សេវា​ថែទាំ​ផ្នែកសុខភាព​ប្រកប​ដោយ​ជំនាញ។ ក៏ដូចគ្នា​នេះដែល ការហាត់​រៀន​ជំនាញ​គ្លីនិក​ដែលមានគុណភាព ចំបាច់​ត្រូវមាន​ការបង្ហាត់​បង្រៀន​ពីគ្រូ​ដែលមាន​ជំនាញ​និង​បទ​ពិសោធន៍ ព្រមទាំង​មានការ​បូកផ្សំនិង សំភារៈ​ជំនួយ​ដល់ការ​អនុវត្ត​ជំនាញ​គ្លីនិក​គ្រប់គ្រាន់ និង​សំបូរ​បែប។

ក្នុង​ការសិក្សា​ជំនាញឆ្មប​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត យើង​មាន​ការ​ធានា​ក្នុងការ​ផ្តល់​នូវ​​ការ​សិក្សា​ដែលប្រកប​ដោយ​គុណភាព​ស្រប​តាម​ស្តង់ដារ​ជាតិ និងអន្តរជាតិ​ជូន​ដល់​និស្សិត​​គ្រប់រូប។

midwife-activities-before-exit-exam-04

ម្យ៉ាង​វិញទៀត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​បា​នចុះ​អនុសារណៈ​យោគយល់​ជា​មួយ​មន្ទីរពេទ្យ​ជាច្រើន​នៅតាម​បណ្តាល​ខេត្ត​ក្រុង​នានា​ក្នុងប្រទេស​កម្ពុជា សំរាប់​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​និស្សិត​ចុះ​កម្មសិក្សា​ផ្ទាល់​នៅ​តាម​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​ស្ថិត​នៅក្នុងតំបន់​ផ្សេងៗ​នៃ​ប្រទេសកម្ពុជា។

midwife-activities-before-exit-exam-05

នៅ​មុន​ពេល​ធ្វើ​ការ​បញ្ជូន​និស្សិត​ទៅ​កាន់​មន្ទីរពេទ្យ សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​បាន​​ផ្តល់ការ​បង្ហាត់​បង្ហាញយ៉ាងយក​ចិត្តទុកដាក់ និងមានការ​បង្ហាញ​ការអនុវត្ត​ទំរង់​ការនិមួយៗ​លើ​ម៉ានីកាំង​ (រូបគំរូ)។ មិន​តែ​ប៉ុណ្ណោះ និស្សិត​ទទួល​បានការ​ផ្តល់​ឱកាស​ឲ្យធ្វើការ​សាកល្បង​ទៅលើ​ខ្លួនម៉ានីកាំង​ដោយ​មានការ​កែតម្រូវពី​សំណាក់សាស្ត្រាចារ្យ​ផ្នែក​ឆ្មប​ផ្ទាល់​តែម្តង​នៅក្នុ​ង​បន្ទប់​​អនុវត្ត។

ខាងក្រោម​នេះ​គឺជា​សកម្មភាព​មួយ​ចំនួន​របស់​និស្សិត​ឆ្មបជំនាន់​ទី២ កំពុង​ធ្វើការ​ហាត់រៀន​នូវ​ជំនាញ​គ្លីនិក​របស់​ពួកគេ​លើ​រូប​គំរូ​ម៉ានីកាំង​នៅ​ក្នុង​បន្ទប់​អនុវត្ត​បង្ហាញ​ត្រាប់។