English content is not available.

កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ និស្សិតមន្ទីរពិសោធន៍វេជ្ជសាស្ត្រជំនាន់ទី៣ ឆ្នាំទី៣ ឆមាសទី១​បានចុះទៅអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ ព្រះកុសមៈ។ ការចុះអនុវត្តនេះមានរយៈពេលមួយខែកន្លះ ដោយគិតចាប់ពីថ្ងៃទី ០៤ ខែមករា រហូតដល់ ថ្ងៃទី ១២ ខែ កុម្ហៈ ឆ្នាំ ២០១៦ ប៉ុន្តែពួកគាត់ចុះអនុវត្តតែពេលព្រឹកតែប៉ុណ្ណោះ។

Laboratory-clerkship-at-Kosamak-hospital-01

 

ក្រុមការងារផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្របានដឹកនាំនិស្សិតរបស់យើងឲ្យទៅស្គាល់មន្ទីរពេទ្យក៏ដូចជាណែនាំឲ្យស្គាល់ជាមួយនឹងក្រុមការងារនិងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យព្រះកុសមៈផងដែរ។

ក្រុមនិស្សិតបានចុះអនុវត្តន៍នៅកន្លែងពិនិត្យនិងពិសោធន៍នៅក្នុងមន្ទីរពេទ្យដោយផ្ទាល់តែម្តង។ ជាក់ស្តែង និស្សិតទាំងអស់ខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ខ្លួនយ៉ាងញាប់ដៃញាប់ជើងដោយពុំខ្លាចនឿយហត់ ហាក់បីដូចជា​​សប្បាយចិត្តនឹងកិច្ចការងារនេះខ្លាំងណាស់។ ទន្ទឹមនឹងនេះផងដែរ ពួកគាត់ក៏មានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបំពេញកម្មសិក្សារបស់ខ្លួនឲ្យបានជោគជ័យបើទោះបីជានៅក្នុងរយៈពេលខ្លីក៏ដោយ។

Laboratory-clerkship-at-Kosamak-hospital-02

បន្ថែមពីនេះ ពួកគាត់ក៏មានសាមគ្គីភាពរវាងគ្នានឹងគ្នាផងដែរ ដូចជា នៅពេលដែលសមាជិកណាម្នាក់ជួបប្រទះបញ្ហា ឬ  មានចម្ងល់ដែលខ្លួនគាត់មិនអាចដោះស្រាយបាន នោះសមាជិកដទៃទៀតរួមគ្នាពិភាក្សាចែករំលែកមតិយោបល់រកដំណោះស្រាយតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបានមុនពេលឈានទៅដល់ការសុំជំនួយពីសំណាក់សាស្ត្រាចារ្យឬក្រុមការងារនៅក្នុងមន្ទីរពេទ្យ។