English content is not available.

និស្សិតឆ្មបកំពុងតែមមាញឹកនៅក្នុងការសិក្សារបស់ពួកគេ  ទាំងការសិក្សានៅក្នុងថ្នាក់និងការអនុវត្តទ្រឹស្តីនៅក្នុងបន្ទប់បង្ហាញត្រាប់។ ដោយសារតែនិស្សិតទាំងអស់យកចិត្តទុកដាក់ខ្ពស់នៅក្នុងការរៀនសូត្រ ទើបធ្វើឲ្យសាស្ត្រាចារ្យទាំងអស់មានកំលាំងចិត្តខិតខំប្រឹងប្រែងបន្តទៀតនៅក្នុងការបង្ហាត់បង្រៀនក៏ដូចជាផ្តល់ដំបូលន្មាននៅក្នុងបន្ទប់បង្ហាញត្រាប់ជារៀងរាល់ពេលចុះអនុវត្តម្តងៗ។ និស្សិតទាំងអស់យល់ឃើញថា ការសិក្សានៅក្នុងថ្នាក់និងការអនុវត្តនៅក្នុងបន្ទប់បង្ហាញត្រាប់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ ពួកគេមិនបណ្តោយឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍នោះទេ គឺពួកគេត្រូវតែខិតខំប្រឹងប្រែងបន្តទៀតដើម្បីទទួលបានលទ្ធផលល្អនៅក្នុងការសិក្សាក៏ដូចជាការត្រៀមខ្លួនទៅចុះអនុវត្តផ្ទាល់ជាមួយនឹងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួននៃការអនុវត្តន៍ទំរង់ការការលាងដៃតាមបែបសល្យសាស្រ្តរបស់និស្សិតឆ្មបឆ្នាំទី២ឆមាសទី១នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលមានការបង្ហាញការអនុវត្តន៍និងផ្តល់ទ្រឹស្ពីពីសំណាក់សាស្ត្រាចារ្យ។