English content is not available.

ជាទូទៅនៅពេលប្រឡងបញ្ចប់ការសិក្សាម្តងៗ ក្រុមការងារផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រតែងតែរៀបចំឲ្យមាននូវការប្រឡងសាកល្បងសម្រាប់និស្សិតទាំងអស់។ ជាក់ស្តែងកាលពី ថ្ងៃសុក្រ ទី 22 ខែ មករា ឆ្នាំ ២០១៦ កន្លងទៅនេះ និស្សិតផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រជំនាន់ទី២ បានចូលរួមប្រឡងសាកល្បងផ្នែកទ្រឹស្តី។ តាមរយៈការបញ្ជាក់របស់ក្រុមការងារនៃផ្នែកនេះ បានបញ្ជាក់ឲ្យដឹងថា ការប្រឡងនេះពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៅដល់និស្សិតដូចជា៖

  • អាចឲ្យពួកគាត់ដឹងអំពីបែបបទនិងលក្ខខណ្ឌនៃការប្រឡង
  • ជាជំនួយមួយសម្រាប់ឲ្យពួកគាត់ចាំមេរៀនកាន់តែច្រើន
  • អាចវាស់ស្ទង់សមត្ថភាពរបស់និស្សិត
  • អាចកែលម្អនូវកំហុសឬការភ័ន្តច្រឡំនៅពេលដែលពួកគាត់ធ្វើខុសក្នុងពេលប្រឡង
  • បង្កើនការសិក្សារៀនសូត្រត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការប្រឡងដែលនឹងមកដល់នាពេលខាងមុខ