English content is not available.

ផ្នែក​​គិលានុបដ្ឋាក​​​នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសាស្ត្រាចារ្យ Beverley HopperRN, មកពីមន្ទីរពេទ្យ ​​​North Shore  ដែលបានផ្តល់សម្ភារៈជាច្រើនសម្រាប់គ្លីនិកនិងនិស្សិតទាំងអស់។​​​ សម្ភារទាំងអស់នោះមានដូចជាៈ សៀវភៅសម្រាប់សិក្សាស្រាវជ្រាវជាច្រើនក្បាល និង សម្ហារចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ពិសោធន៍ជាច្រើន។ គួរបញ្ជាក់ផងដែរថា សាស្ត្រាចារ្យ Beverley HopperRN បានមកទស្សនកិច្ចកម្ពុជា ជាច្រើនដងមកហើយព្រមទាំងបានបង្រៀននិស្សិតផ្នែកគិលានុបដ្ឋាកផងដែរ។

តាមរយៈអំណោយសប្បុរសធម៌នេះ ក្រុមការងារផ្នែកគិលានុបដ្ឋានទាំងអស់សង្ឃឹមថាវានឹងក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់និស្សិតទាំងអស់ក៏ដូចជាគ្លីនិកទាំងមូល។ លើសពីនេះ ពួកគាត់ក៏សង្ឃឹមថានឹងមានវត្តមានរបស់សាស្ត្រាចារ្យ Beverley HopperRN មកបង្រៀនដល់និស្សិតនាពេលក្រោយៗទៀត ក៏ដូចជានៅតែបន្តទំនាក់ទំនងល្អជាមួយនឹងសាកលវិទ្យាល័យ​​ ពុទ្ធិសាស្ត្រ ។