Laboratory students batch 2 year 3 are training OSCE subject Blood Transfusion

បន្ទប់ពិសោធន៍អាចចាត់ទុកជាកន្លែងដ៏សំខាន់សម្រាប់និស្សិតគ្រប់រូប ព្រោះទីនេះអាចបកស្រាយនូវរាល់ចម្ងល់របស់ពួកគេបានភ្លាមៗ។ ក្រៅពីការបង្ហាត់បង្ហាញរបស់គ្រូនៅក្នុងថ្នាក់គឺមិនទាន់គ្រប់គ្រាន់ទេ ពីព្រោះថានៅមានចំណុចជាច្រើនទៀតដែលតម្រូវឲ្យនិស្សិតទាំងអស់សិក្សាស្វែងយល់បន្ថែមទៀតដើម្បីជម្រុញឲ្យការសិក្សារបស់ពួកគាត់កាន់តែរីកចម្រើន។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ មុនពេលឈានទៅដល់ការសិក្សាស្រាវជ្រាវដោយខ្លួនឯងក៏និស្សិតត្រូវតែឆ្លងកាត់ការណែនាំ បង្ហាត់បង្ហាញពីសំណាក់សាស្ត្រាចារ្យបន្ថែមទៀតជៀសមិនផុតឡើយ។ ជាធម្មតា ជារៀងរាល់ពេលចូលទៅក្នុងបន្ទប់ពិសោធន៍ម្តងៗ និស្សិតតែងតែទទួលបានជំនួយពីសំណាក់គ្រូបង្ហាត់ដែលគាត់នៅចាំពន្យល់ក៏ដូចជាសម្របសម្រួលនៅពេលដែលនិស្សិតជួបប្រទះនូវការលំបាកនៅក្នុងអំឡុងពេលធ្វើការពិសោធន៍។

year-3-laboratory-students-are-training-osce-subject-blood-transfusion

ជាក់ស្តែង ទាំងនេះគឺជាសកម្មភាពមួយចំនួនរបស់ និស្សិតឆ្នាំទី ៣ ជំនាន់ទី ២ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ កំពុងបណ្តុះបណ្តាល OSCEមុខវិជ្ជាបញ្ចូលឈាម ដោយមានការបង្ហាត់បង្ហាញអំពីសំណាក់សាស្ត្រាចារ្យនៅក្នុងបន្ទប់ពិសោធន៍។