English content is not available.

កាលពីថ្ងៃ សុក្រ ទី ២៦ ខែ កុម្ភៈដេប៉ាដឺម៉ង់វេជ្ជសាស្រ្ដបានប្រារព្ធកម្មវិធី “តម្រង់ទិស និងកិច្ចស្វាគមន៏ដល់និស្សិតថ្នាក់ឆ្នាំមូលដ្ឋានជំនាញវេជ្ជសាស្រ្ត” ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១២:០០ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ។

p1acrcivi91dc6oic48238p17l2f

នៅក្នុងកម្មវិធីដ៏មានអត្ថន័យខ្លឹមសារនេះ ក៏មានវត្តមានចូលរួមពីសំណាក់ លោកឱសថបណ្ឌិត ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល កញ្ញា ពូន កែវរ៉ានី អនុប្រធានផ្នែកវេជ្ជសាស្រ្ត និង លោក សោ សុផាន់ អនុប្រធានការិយាល័យសិក្សាឆ្នាំសិក្សាមូលដ្ឋាន ព្រមទាំងមានការចូលរួមពីបុគ្គលិកដេប៉ាដឺម៉ង់ឱសថសាស្រ្ត និង និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញឱសថសាស្រ្តជាច្រើននាក់ទៀតផងដែរ។

p1acrcivi81pqo1em51m5kivha63a

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីស្វាគមន៍ទៅដល់ប្អូនៗនិស្សិតទាំងអស់មកកាន់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ  ​និងបង្ហាញនូវគោលការណ៍សំខាន់ៗសម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋាន ក៏ដូចជាគន្លឹះមួយចំនួននៅក្នុងការសិក្សាដើម្បីទទួលបានជោគជ័យ។