English content is not available.

ដំណើរទស្សនកិច្ចនិងចុះកម្មសិក្សារបស់និស្សិតឱសថសាស្ត្រជំនាន់ទី ១

តាំងនាមឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គនាយកសហគ្រាសផលិតឱសថអឺហ្វាក់ដែលបានអនុញ្ញាតឱ្យនិស្សិតឱសថសាស្រ្តធ្វើទស្សនកិច្ចសិក្សាក្នុងសហគ្រាស និងការពន្យល់ណែនាំយ៉ាងក្បោះក្បាយបំផុត។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលបានអនុញ្ញាតឱ្យនិស្សិតឱសថសាស្រ្តធ្វើទស្សនកិច្ចសិក្សាក្នុងមន្ទីរពេទ្យនិងការពន្យល់ណែនាំយ៉ាងក្បោះក្បាយបំផុត។

p1adshd6335j4cu515392hjsvg9

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអជ្ញាធរជាតិអប្សរាដែលអនុញ្ញាតឱ្យនិស្សិតឱសថសាស្រ្តធ្វើការសិក្សាស្រាវជ្រាវរុក្ខជាតិឱសថតាមបណ្តាប្រាសាទនានាក្នុងតំបន់អង្គរ។

ជាចុងក្រោយសូមថ្លែងអំណរគុណដល់ក្រុមការងារ សាស្រ្តាចារ្យ និងនិស្សិតដែលធ្វើឱ្យដំណើរទស្សនកិច្ច និងកម្មសិក្សានេះ ដំណើរការប្រកបដោយជោគជ័យ។