English content is not available.

កម្មវិធីសប្បុរធម៌របស់និស្សិតជំនាញ មន្ទីរពិសោធន៍

ក្រៅអំពីការសិក្សាជំនាញផ្សេងៗ (Hard skill) និស្សិតនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រក៏ផ្តោតសំខាន់ទៅលើជំនាញទន់ (soft skill) ផងដែរ។ ដូច្នេះនិស្សិតទាំងអស់តែងតែឆ្លៀតពេលទំនេរពីការសិក្សារបស់ខ្លួនទីចូលរួមនៅក្នុងសកម្មភាពសង្គមផ្សេងៗ ដូចជាកម្មវិធីស្ម័គ្រចិត្ត ឬ សប្បុរសធម៌ជាដើម។

ជាក់ស្តែង កាលថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០១៦ និស្សិតឆ្នាំទី ៣ ផ្នែក មន្ទីរពិសោធន៍ នៃសាកលវិល័យពុទ្ធិសាស្រ្តបានរៀបចំកម្មវិធីសប្បុរសធម៌ ដែលបាននាំយកនៅសម្ភារៈសិក្សា នឺង ថវិការមួយចំនួនដែលបានពីសប្បរសជន យកទៅផ្ដល់ជូនប្អូនៗដែលសិក្សានៅសាលាបឋមសិក្សាត្រពាំងកក់ ដែលស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

laboratory-students-charity-activity-1

តាមរយៈសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ និស្សិតទាំងអស់មិនត្រឹមតែទទួលបាននូវភាពសប្បាយរីករាយតែមួយមុខប៉ុណ្ណោះនោះឡើយ ប៉ុន្តែពួកគាត់បានស្វែងយល់នូវត​ម្លៃដ៏ធំធេងនៃការចែករំលែក។ អ្វីដែលសំខាន់បំផុតនោះគឺ ស្នាមញញឹមរបស់កុមារបានធ្វើឲ្យពួកគាត់រំភើបឥតគណនាបើទោះបីជាអំណោយទាំងនោះមិនច្រើនលើសលប់ក៏ដោយ។ តាមរយៈអំណោយទាំងនេះ និស្សិតរបស់យើងទាំងអស់រំពឹងថានឹងក្លាយជាចំណែកមួយដែលអាចជួយសម្រាលនូវការលំបាករបស់គាត់បានមួយកម្រិតទៀត។ ពួកគាត់រំពឹងទុកថា នឹងមានឱកាសបានបង្កើតនូវកម្មវិធីល្អៗបែបនេះបន្តទៀត នាពេលអនាគត។ 

laboratory-students-charity-activity-3