English content is not available.

កាលពីថ្ងៃទី ១៣ ខែ មីនាឆ្នាំ២០១៦និស្សិតឱសថសាស្រ្តជំនាន់ទី៣ បានរៀបចំគម្រោងចុះសហគមន៍ប៉ារ៉ាស៊ីតសាស្រ្តនៅភូមិច្បារអំពៅឃុំច្បារអំពៅស្រុកបាធាយខេត្តកំពង់ចាម។

កម្មវិធីខាងលើធ្វើឡើងក្នុងគោលបំណង៖

  • លើកកម្ពស់សុខភាពសហគមន៍តាមរយៈការរកពពួកប៉ារ៉ាស៊ីតក្នុងលាមកក្មេងៗនៅនឹងកន្លែង
  • ការផ្តល់ថ្នាំបង្ការពពួកប៉ារ៉ាស៊ីត
  • អប់រំសុខភាពទូទៅដល់ប្រជាជន

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានការចូលរួមពីសាស្រ្តាចារ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន៤រូបបុគ្គលិកផ្នែកឱសថសាស្រ្តចំនួន៧រូបនិងនិស្សិតឱសថសាស្រ្ត៨០រូប។

p1aehasd9ap6phgo1rf31ma1e75c

នៅក្នុងថ្ងៃនោះផងដែរនិស្សិតឱសថសាស្រ្តបានប្រមូលសំណាកពីក្មេងៗបានចំនួន៨៥នាក់ហើយបានចែកសម្ភារៈសិក្សានំចំណីទឹកដោះគោដល់ក្មេងៗនិងបានធ្វើការអប់រំសុខភាពទូទៅដល់ក្មេងៗនិងអាណាព្យាបាលព្រមទាំងបានចែកជូននូវថ្នាំបង្ការពពួកប៉ារ៉ាស៊ីតនិងថ្នាំOTC មួយចំនួនទៀតដល់អាណាព្យាបាលក្មេងៗទៀតផង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាស្រ្តាចារ្យបុគ្គលិកនិស្សិតនិងអាជ្ញាធរពាក់ពន្ធ័នានាដែលបានជួយសម្រួលឱ្យគម្រោងនេះដំណើរទៅប្រកបដោយជោគជ័យ។