English content is not available.

សកម្មភាពអនុវត្តន៍ផ្ទាល់របស់និស្សិត មហាវិទ្យាល័យ ឆ្មប

ការសិក្សាជំនាញឆ្មប គឺជាជំនាញមួយដែលធ្វើការពាក់ព័ន្ធជាមួយនឹងការអនុវត្តន៍ច្រើន ដែលក្នុងនោះទាមទារឲ្យនិស្សិតទាំងអស់មាន ការអត់ធ្មត់យកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ភាពរហ័សរហួន នៅពេលដែលចុះអនុវត្តន៍ជាក់ស្តែងតែម្តងៗ។

practice-activities-of-midwifery-students-1

ឆ្មបគឺជាជាបុគ្គលម្នាក់ដែលសំខាន់ណាស់ដែលជួយឲ្យស្ត្រីនិងទារក មានសុវត្ថិភាពនៅក្នុងកំឡុងពេលសម្រាល​  ប៉ុន្តែដើម្បីឲ្យពួកគាត់មានសុវត្ថិភាព លុះត្រាតែឆ្មបនោះជាឆ្មបម្នាក់ដែលមានជំនាញច្បាស់លាស់ ឆ្លងកាត់នូវការអនុវត្តន៍ និងការបណ្តុះបណ្តាលជាមួយនឹងសាស្ត្រាចារ្យល្អៗប្រកបដោយគុណភាព។

practice-activities-of-midwifery-students-3  practice-activities-of-midwifery-students-4

ជាគោលការណ៍របស់ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត តែងតែផ្តល់ឪកាសជាច្រើនទៅដល់និស្សិតឆ្មប ចុះកម្មសិក្សាអនុវត្តន៍ជំនាញគ្លីនិកផ្ទាល់នៅតាមមន្ទីរពេទ្យ។​ ជាពិសេសថ្មីៗនេះ និស្សិតទាំងអស់បានអនុវត្តន៍ការងូតទឹកទារកទើបកើតនៅមន្ទីរពេទ្យផ្ទាល់តែម្តង។