English content is not available.

កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ មន្រ្តីជាន់ខ្ពស់ផ្នែកកម្មសិក្សា ព្រមទាំងបុគ្គលិកផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រ ឱសថសាស្ត្រឆ្នាំទី៤ (PH42) ជំនាន់ទី២ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគ្រាសផលិត ឱសថ ប៉េ ប៉េ អឹម ដែលជាសហគ្រាសផលិតឱសថមួយនៅកម្ពុជាដែលទទួលបាន GMP(GoodManufacturing Practice) ហើយដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងអោយនិស្សិត៖

  • យល់ដឹងអំពីការអនុវត្ត​ន៏GMP(Good Manufacturing Practice) នៅក្នុងរោងចក្រផលិតឱសថ ជាពិសេសយល់ដឹងពីការរៀបចំរចនាសម្ព័ន្ធក្នុងរោងចក្រផលិតឱសថ ជៀសវាងការឆ្លងពីខ្សែសង្វាក់ផលិតកម្មពីមួយទៅមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
  • ដឹងពីតួនាទីនិងការទទួលខុសត្រូវរបស់ឱសថការីនៅក្នុងរោងចក្រផលិតឱសថ (​ឃ្លាំងស្តុកវត្ថុធាតុដើម​ និងផលិតផលសំរេច​ ខ្សែសង្វាក់ផលិតកម្ម)។
  •  យល់ពីការគ្រប់គ្រង​ និងការចាត់ចែងក្នុងរោងចក្រផលិតឱសថ។
  • ដឹងពីការប្រើប្រាស់នូវប្រព័្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងទិន្នន័យក្នុងរោងចក្រផលិតឱសថ